កាលបរិច្ឆេទ: ០៨ មេសា ២០២២ / សុខភាព
ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ មីនា ឆ្នាំ២០២២ នៅឯមជ្ឈមណ្ឌលសាកលវិទ្យាល័យអ៊ីស្លាមនៃទីក្រុង Niamey មានការរៀបចំសមាជលើកទីពីរនៃសមាគមគ្រូពេទ្យកុមារនីហ្សេ(ហៅកាត់ថា ASNIPED) និងសមាជលើកទីបីនៃសមាគមអ្នកឯកទេសខាងជាលិកា-អំប្រ៊ីយុង និងអ្នកឯកទេសខាងហ្សែន(ហៅកាត់ថា SAFEC)ក្រោមប្រធានបទៈស្តីពីភាពមិនប្រក្រតីនៃប្រដាប់បន្តពូជ។
សមាជនេះមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យកុមារនៃប្រទេសនីហ្សេ និងក្រុមគ្រូពេទ្យកុមារមកពីបណ្តាប្រទេសដទៃទៀតនៃអនុតំបន់ដូចជា ប្រទេសបេណាំង ប៊ួគីណាហ្វាសូ កូដឌីវ័រ សេណេហ្គាល់ និងប្រទេសតូហ្គោ។ល។ និង។ល។
នៅក្នុងឱកាសនោះដែរ ក៏មានវត្តមានផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមតាមរយៈភ្នាក់ងារចែកចាយឱសថ ADAM PHARMA ប្រចាំនៅប្រទេសនីហ្សេ ដែលបានចំណាយថវិកាសម្រាប់ការចុះឈ្មោះឲ្យក្រុមគ្រូពេទ្យកុមារមួយចំនួនបានចូលរួមនៅក្នុងសមាជ និងបានបោះស្តង់តាំងបង្ហាញផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមមានដូចជា ថ្នាំប៉ូវ Appetine ថ្នាំវីតាមីន Polyvit ថ្នាំក្អក Caltoux /Carbotoux និងថ្នាំ Kinal។ សមាជនេះទទួលបានការឧបត្ថម្ភពីសំណាក់រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជារដ្ឋមន្រ្តីប្រជាពលរដ្ឋនៃប្រទេសនីហ្សេ។ ក្រោយពីពិធីបើកជាផ្លូវការត្រូវបានបញ្ចប់ លោករដ្ឋមន្រ្តី និងក្រុមការងាររបស់លោក អមដំណើរដោយលោកប្រធានសមាគម ASNIPED បានចុះ
ទស្សនាស្តង់នានាដែលមានវត្តមាននៅទីនោះ។ នៅថ្ងៃបញ្ចប់នៃសមាជ កញ្ចប់អំណោយផលិតផលសហគ្រាសផលិតឱសថប៉េប៉េអឹមត្រូវបានចែកជូនទៅដល់អ្នកដែលបានចូលទស្សនាស្តង់របស់សហគ្រាស៕